Sunday, July 12, 2015

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ 4​នាក់​ចូល​មក​រួម​ជាមួយ បក្ស​ប្រជាជន​ខេត្តកំពត

ខេត្តកំពត ៖ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៩ កក្កដា លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ទទួលសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤​រូប ៖

១-​លោក យូ នឿ​ន មុខងារ អនុប្រធាន​ប្រតិបត្តិ​ខេត្ត ។
២-​លោក ប៉ែន សុ​ផាត អនុប្រធាន​ប្រតិបត្តិ ស្រុក​អង្គរ​ជ័យ ។
៣-​លោក ស៊ា​ន ឃុ​យ អនុប្រធាន​ប្រតិបត្តិ​ទី​១ ស្រុក​ដងទង់ ។
៤-​លោក យូ លី សមាជិក​ប្រតិបត្តិ​ខេត្ត ។ 

សកម្មជន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បួន​រូប​ខាងលើ​នេះ និយាយ​ថា ដោយ​បាន​មើលឃើញ​ច្បាស់​ពី​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ទើប​បងប្អូន​មានការ​ភ្ញាក់រឭក ហើយ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ អស់លោក​ទាំង​៤​រូប បាន​និយាយ​ដូច​ៗ​គ្នា​អំពី​ការ​រស់នៅ​បម្រើ​នយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​អស់​មួយ​រយៈ​ធំ គឺ​គ្មាន​ការ​រីក​ចម្រើន​អ្វី​ទាំងអស់ ឃើញ​តែ​ការ​បែកបាក់​ផ្ទៃក្នុង មើលបំណាំ​គ្នា បក្ខពួក​និយម សាមគ្គីភាព​ផ្ទៃក្នុង​តែ​មាត់​ក្រៅ រី​ឯៃ​ផ្ទ​ក្នុង​បក្ស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​តែ​ការ​បែកបាក់ ។ 

អស់លោក​ទាំង​បួន​រូប បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មាន​មាគ៌​៌ា​ល្អ​ត្រឹមត្រូវ អ្វី​ៗ​ទាំងអស់​មានការ​រី​ច​ចម្រើន​លើ​គ្រប់​វិស័យ​ឥត​ឈប់​ឈរ ។ ដូច្នេះ អស់លោក​សូម​ប្តេជ្ញា​ដើរ​តាម និង​ចូលរួម​ក្រោម​ទង់​មាគ៌​៌ា​ដ៏​ល្អ​ផូរផង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ហើយ​លែង​ជឿ​តាម​ការ​ឃោសនា​របស់​គណបក្ស​ផ្សេង​ៗ​ជា​ដាច់ខាត ៕
 ប្រភព៖ kohsantepheapdaily.com.kh

No comments:

Post a Comment